ថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
=======================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី និងការដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការក្រោមឱវាទ។